នៅក្នុងសវនាការសាលាក្តីខ្មែរក្រហមនាថ្ងៃច័ន្ទនេះដែរ សាក្សីមួយរូបទៀតគឺអ្នកស្រី ណាំ ម៉ុន អាយុ៤៨ឆ្នាំ បានអះអាងប្រាប់តុលាការថា បានឃើញមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ឬ ឌុច ដែលហៅតាមឈ្មោះសម័យខ្មែរក្រហមថា បងខាងកើតសម្លាប់ឪពុកមារបស់អ្នកស្រី ខណៈដែលអ្នកស្រីធ្វើការជាគិលានុប្បដ្ឋាយិកានៅទួលស្លែង។
យោងតាមទីភ្នាក់ងារព័ត៌មានបារាំង អា.អេហ្វ.ប៉េ. អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីបានឃើញ ឌុច យករនុកដែកប្រវែងប្រមាណកន្លះម៉ែត្រវាយបំបាក់កឪពុកមាពីរនាក់ របស់អ្នកស្រី ដែល ឌុច បញ្ជាឲ្យលុតជង្គង់នៅក្រោមដើមដូងក្រៅរបងគុក។
អ្នកស្រី ណាំ ម៉ុន មានប្រសាសន៍ថា តាំងពីពេលនោះមកអ្នកស្រីនិយាយលែងចេញ ហើយពុំអាចប្រមូលផ្តុំស្មារតីធ្វើការបានដូចដើមទៀត។
ចំពោះការអះអាងនេះ ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច ឬបងខាងកើតនេះ បានបដិសេធដោយឆ្លើយតបថា អ្នកស្រី ណាំ ម៉ុន មិនអាចមានវត្តមាននៅគុកទួលស្លែងនោះទេ ព្រោះពុំមានពេទ្យស្រីធ្វើការនៅទីនោះឡើយ៕
From:
Monday, July 13, 2009
សាក្សី៖ កាំង ហ្កេកអ៊ាវ សម្លាប់អ្នកទោស
Subscribe to:
Post Comments (Atom)
No comments:
Post a Comment