Tuesday, July 14, 2009

ក្រសួង​និង​សហជីព​បង្ហាញ​តួលេខ​ខុស​គ្នា​អំពី​កម្មករ​រោងចក្រ​ដែល​បាត់​បង់​ការងារ

កម្មករ​រោងចក្រ​កាត់​ដេរ​ចេញ​ពី​រោងចក្រ​បន្ទាប់​ពី​ចប់​វេន​ការងារ​នៅ​ឯ​ រោងចក្រ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥ កក្កដា ២០០៨។

ចំពោះ​បញ្ហា​ពលរដ្ឋ​ខ្មែរ​បាត់​បង់​ការងារ​ធ្វើ ដោយសារ​សេដ្ឋកិច្ច​មាន​ឱនភាព រដ្ឋាភិបាល​និង​សហជីព​ពលកម្ម​មាន​ការ​ប្រកែក​គ្នា​នឹង​រឿង​តួលេខ​ចំនួន​ មនុស្ស​អស់​ការ​ធ្វើ​ដោយ​រោងចក្រ​កាត់​ដេរ​បិទ​ទ្វារ។
តាម​ការ​បញ្ជាក់​ពី​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ថា កម្មករ​កាត់​ដេរ​បាត់​បង់​ការងារ​ធ្វើ ដោយសារ​រោងចក្រ​ចំនួន ៧៨ បិទ​ទ្វារ​នោះ មាន​ចំនួន​ប្រមាណ ៦​ម៉ឺន ៣​ពាន់​នាក់ គិត​ជា​ការ​បាត់​បង់​ទឹក​ប្រាក់​បៀវត្សរ៍ មាន​ប្រមាណ ៣​លាន ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក ជា មុនី បន្ត​ថា ក្នុង​វិស័យ​កាត់​ដេរ​ដែល​មាន​ភាព​ទន់​ជ្រាយ​នៅ​ចំពោះ​មុខ​វិបត្តិ​ សេដ្ឋកិច្ច​ពិភព​លោក កម្មករ​ជា​ច្រើន​ទៀត នឹង​គ្មាន​ការងារ​ធ្វើ បើ​រដ្ឋាភិបាល​មិន​ដក​មន្រ្តី​ពុក​រលួយ​និង​ពង្រឹង​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធ ​ភាព​ទេ​នោះ។

លោក អ៊ុំ មាន រដ្ឋ​លេខា​ធិការ​ក្រសួង​ការងារ​និង​អប់រំ​វិជ្ជាជីវៈ ប្រាប់​កាសែត​ថា ការ​អះអាង​របស់​សហជីព​មិន​ត្រឹម​ត្រូវ​ទេ។

លោក​ថា ក្រសួង​មាន​ស្ថិតិ​ត្រឹម​ត្រូវ​ជាង ហើយ​មាន​កម្មករ​មិន​ដល់​២​ម៉ឺន​នាក់​ផង ដែល​អស់​ការងារ​ធ្វើ៕
From:

No comments:

Post a Comment