Saturday, March 7, 2009

ចេក​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

ចេក ​ (Banana) ជា​ផ្លែឈើ​ដែល​ងាយ​ស្វែង​​រក​បាន​ តម្លៃ​ថោក​សមរម្យ​ ប៉ុន្តែ​ផ្ដល់​សារ​ប្រយោជន៍​យ៉ាង​ច្រើន​ ដល់​រាង​កាយ​មនុស្ស​យើង​ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ A B6 B12 កាល់ស្យូម​ ផូស្វ័រ​ ប៉ូតាស្យូម​ ការបូអ៊ីដ្រាត​ ថាមពល​ ព្រម​ទាំង​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​ បាន​ទៀត​ផង…។
ព្យាបាល​ប្រគ្រីវ: អ្នក​ដែល​កើត​ប្រគ្រីវ​នៅ​ជើង​ និង​កំភួន​ជើង​ញឹកញាប់​ បើ​សិន​ទទួល​ទាន​ចេក​ជា​ប្រចាំ​ នឹង​បាត់​ដោយ​ខ្លួន​ឯង។ជួយ​ផ្ដាច់​បារី: បើ​សិន​មិន​អាច​បញ្ឈប់​ការ​ជក់​បារី​បាន​ អ្នក​គួរ​រក​ចេក​ទុក​ក្នុង​ផ្ទះ​​ ព្រោះ​វា​មាន​វីតាមីន​ B6 និង​ B12 មាន​ប៉ូតាស្យូម​ ម៉ាញេស្យូម​ជួយ​ចម្រើន​រាងកាយ​ មិន​ឲ្យ​ឃ្លាន​នីកូទីន​ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ផ្ដាច់​បារី​បាន​ដោយ​ស្រួល​ហើយ។
ឈឺ​ដើម​ទ្រូង: អាការ​ឈឺ​ចុក​ណែន​នៅ​ដើម​ទ្រូង មាន​មូល​ហេតុ​ពី​ក្រពះ​ មាន​អាស៊ីដ​ច្រើន​ពេក​ អ្នក​អាច​ទទួល​ទាន​ចេក​ខ្ចី​ ហាល​ស្ងួត​ ជួយ​បន្ថយ​អាស៊ីដ​បាន។
តានតឹង​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ការ​មិន​បាន​ល្អ: ចេក​ មាន​សារធាតុ​អាហារ​ដែល​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ​ដោយ​ផ្ទាល់​ មាន​វីតាមីន​B ​ថែម​ទាំង​ជួយ​បំបាត់​​ការ​ទទួល​ទាន​កំប៉ិកកំប៉ុក​បាន​ទៀត។ នៅ​ពេល​ឃ្លាន​អ្នក​គួរ​ទទួល​ទាន​ចេក​ ជំនួស​សូកូឡា​ ជា​ការ​ល្អ។
ទល់​លាមក​ [...]

4 comments:

  1. Thanks for visiting my blog sir,
    but I try to open yors it cannot open here.

    ReplyDelete
  2. វេបរបស់មិត្តជាមានស្រស់ស្អាតហើយសារៈសំខាន់បងប្អូនយើណាស់
    ពីខ្ញុំ www.khmertechno.co.cc

    ReplyDelete
  3. Thanks you alot Seng to visit my blog

    ReplyDelete
  4. មានប្លុកល្អ ចឹងទៅគ្រាន់មើល

    ReplyDelete